តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ( ICC ) បានទទួលយកពាក្យបណ្តឹង របស់លោក មូន ពេជ្រ ប្តឹងថៃ ករណីរំលោភបំពានកម្ពុជា

រាជធានីភហនំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក មូន ពេជ្រ ដែលបានសិក្សានៅបណ្ឌិត្យសភាយោធា សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្មែរថា ជនរួមជាតិ ជាទីគោរព​​ និងជាទីរាប់អាន!

ពេលនេះ ការិយាល័យ​រដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលយកបណ្ដឹង របស់ពួកយើង ជាផ្លូវការ។

នេះមានន័យថា បណ្ដឹង របស់ពួកយើង នឹងត្រូវយកទៅពិនិត្យ ដើម្បីពិចារណា ដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។ ម្យ៉ាងវិញទៀត ពួកយើង ក៏នៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋ ដែលពួកមេយោធា​ និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិ និងប្រជាជនយើង ព្រមទាំងភស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ICC។

ពួកយើងធ្វើដោយសេចក្ដីស្រឡាញ់ ចំពោះមាតុភូមិ សេចក្ដីបារម្ភ ចំពោះប្រជាជន ដើម្បីការពារយុត្តិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអនាគត របស់ជាតិយើង។

គិតត្រឹមពេលនេះ យើងទទួលបានអ្នកចូលរួមចំនួន ១០៨៩៤៤ នាក់ ៕ ប្រភព fb : Moon Pich

 

អត្ថបទដែលជាប់ទាក់ទង