ប្ដីប្រពន្ធពីរនាក់ ជិះម៉ូតូឌុបគ្នា បុកជាមួយ រថយន្តឡង់គីស័រ ពេញទំហឹងរងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធពីរនាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមសង់ មួយគ្រឿងឌុបគ្នាខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកជាមួយ រថយន្តឡុងគីស័រមួយគ្រឿងពីចំហៀង ផ្នែកខាងឆ្វេងពេញទំហឹង កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
គ្រោះថ្នាក់នះ កើតឡើងនៅត្រង់ចំណុចស្តុប 24 ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហា ណូយ កែងនឹងផ្លូវមុងរិទ្ធី ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស និងស្ត្រីប្ដីប្រពន្ធពីរនាក់ ជិះម៉ូតូហុងដាឌ្រីមសង់ មួយគ្រឿង ពាក់ស្លាកលេខរតនគីរី 1B-3004 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហា ណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយត្ន ក៏ជ្រុលទៅបុកជាមួយរថយន្តឡង់គ្រឺស័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3689 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ពីហៀងខាងក្រោយ ខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធទាំងពីរនាក់ បោកផ្ទប់នឹងកញ្ចក់រថយន្ត ដួលទៅលើថ្នល់ រងរបួសធ្ងន់ទាំងពីរ ។ ភ្លាមៗនោះ សមត្ថកិច្ចប្រចាំការនៅគោលដៅ 24 ម៉ោង បានទំនាក់ទំនង ហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកធ្វើការធ្វើការវាស់វែង និងទុកឲ្យភាគីទាំងសងខាងធ្វើការសម្រុបសម្រួលគ្នាបណ្ដោះអាសន្ន៕ (ព័ត៌មានបឋម)


















