មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានទទួលញត្តិ របស់ពលរដ្ឋជិត១០០នាក់ ករណីកងទ័ពថៃឈ្លានពានកម្ពុជា ជាផ្លូវការហើយ
រាជជានីភ្នំពេញ ៖ លោក អ៊ុង សេរីវុឌ្ឍន៍ តំណាងពលរដ្ឋកម្ពុជា ម្នាក់ ដែលបានដាក់ញត្តិ ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ករណីទាហ៊ានថៃ ចូលឈ្លានពានកម្ពុជា បានជូនដំណឹងដល់ សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តាមហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្ដល់ដំណឹងមកខ្ លោកនៅថ្ងៃទី២៤ ខែធ្នូនេះថា មន្ត្រីទូតបានទទួលញត្តិ របស់ពលរដ្ឋយើងជិត ១០០នាក់ នោះជាផ្លូវការហើយ ព្រមទាំងបានផ្ញើញត្តិនេះដល់ រដ្ឋបាលសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃម្សិលមិញ រួចរាល់ហើយដែរ។
មានន័យថា សំណើរបស់ពួកយើង បានដល់ដៃប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយ។
ទោះយ៉ាងណា លោក សេរីវុឌ្ឍន៍ បន្តថា ជំហរ របស់ពលរដ្ឋយើង នឹងបន្តតាមដានពីប្រសិទ្ធភាព នៃសំណើនេះ ថា តើអាមេរិក នឹងដាក់សម្ពាពជាក់ស្ដែងលើថៃ បញ្ឈប់ការប្រើប្រាស់យន្តហោះចម្បាំង F-16 និងឈប់ឈ្លានពានកម្ពុជាឬទេ ខណៈយោធាថៃ នៅបន្តវាយប្រហារលើកម្ពុជា យ៉ាងកម្រោល និងមិនលើកលែងសូម្បីលំនៅដ្ឋានពលរដ្ឋស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ជាងនេះទៀត លោកថា ក្រុមគាត់ នឹងតវ៉ាដាក់ញត្តិនៅ ស្ថានទូតអាមេរិកសាជាថ្មី នាពេលឆាប់ៗនេះ បើសំណើរពួកយើង មិនមានការឆ្លើយតប ដោយប្រសិទ្ធភាព។
ជាចុងក្រោយ ពួកយើងសូមស្នើពលរដ្ឋទាំងអស់ ឲ្យបន្តចូលរួមគាំទ្រញត្តិរួមគ្នា ឱ្យបានកាន់តែច្រើន ដើម្បីបង្ហាញកម្លាំងសាមគ្គីដ៏ខ្លាំងក្លាស្នើទៅ រដ្ឋាភិបាលអាមេរិក ម្ដងទៀត។ នេះជាលីងចុះឈ្មោះគាំទ្រ https://docs.google.com/forms/d/1HLojnSCEJmqLuFbOqbnwtZwW-ihxVHXtnxJKP7FdUrI/ សូមអរគុណ🙏


















