ថ្ងៃនេះយោធាថៃ ប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែក៤គ្រាប់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា នៅម៉ោង ១០:០០នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) មកទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងមូលដ្ឋាន ដែលមានប្រជាជន កំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ខេត្តបាត់ដំបង៕ (ប្រភព៖ ក្រសួងការពារជាតិកម្ពុជា)



















