កិច្ចប្រជុំ GBC ថ្ងៃស្អែកនេះ អាចត្រូវប្តូរពីប្រទេសថៃ ទៅប្រទេសម៉ាឡេស៊ី វិញ ក្រោយកម្ពុជាស្នើប្តូរ ព្រោះដើម្បីសុវត្ដិភាព..

រាជធានីភ្នំពេញ ៖ ផេកហ្វេសប៊ុកផ្លូវការ របស់ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះសារ នៅមុននេះបន្តិចថា កិច្ចប្រជុំ GBC ដែលត្រៀមរៀបចំ នៅថ្ងៃស្អែកនេះ អាចនឹងត្រូវប្តូរពី ប្រទេសថៃ ទៅប្រទេសម៉ាឡេស៊ីវិញ ក្រោយកម្ពុជា ស្នើប្តូរព្រោះ ដើម្បីសុវត្ដិភាព។

បន្ទាប់ពី បានចេញលិខិតគាំទ្រការឈប់បាញ់ ផ្ញើទៅរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាតតាពុង ណាផានិក ដើម្បីចូលរួមការប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូ នៅថ្ងៃទី២៣ ខែធ្នូនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថៃកំណត់នៅឈុនប៊ូរីដីថៃ ទៅធ្វើនៅទឹកដី នៃប្រទេសម៉ាឡេស៊ីវិញ ក្រោមហេតុផលសន្តិសុខ។

នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន AFP ដោយយោងលិខិត របស់កម្ពុជា។ យ៉ាងណា មិនដឹងថា តើភាគីថៃ យល់ព្រមដែរឬអត់នោះទេ ព្រោះមុននេះ រដ្ឋមន្ត្រីការពារជាតិថៃ បានដាក់ចេញលក្ខខណ្ឌ ៤ចំណុចថ្មីសម្រាប់ការចូលរួមប្រជុំ។ បើមិនបានគេមិនចូលរួម ? ៕

អត្ថបទដែលជាប់ទាក់ទង