ក.ប.ប.ខេត្តព្រះសីហនុ ចុះពិនិត្យគ្រឿងសមុទ្រ និងចំណីអាហារផ្សេងៗ ក្នុងផ្សារចិន ដើម្បីសុវត្ថិភាពអ្នកប្រើរប្រាស់..
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា ប៉ិច អនុប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ (ក.ប.ប) ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីសាខា សហការជាមួយ មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះផ្សព្វផ្សាយ សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារ អ្នកប្រើប្រាស់ ជូនដល់អាជីវករលក់ដូរ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ផ្សារចិន) ។
មន្ត្រីជំនាញរូបនេះ បញ្ជាក់ថា បច្ចុប្បន្ន មានជំងឺផ្សេងៗ បានកើតច្រើន ពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដោយសារការទទូលទាន និងការប្រើប្រាស់ ផលិតផល ខូចគុណភាព និង មានសារធាតុគីមី ដោយពុំមានពិនិត្យមើល ឌឺឡេ ឲ្យបានត្រឹមត្រូវ ។

មន្ត្រីជំនាញ បានធ្វើតេស្តបឋមលើសំណាកគំរូម្ហូបអាហារចំនួន ៨គំរូរ រួមមាន៖ បង្គារស្រស់ មឹកស្រស់ ស្ពៃជ្រក់ ខ្ញីហាន់ ក្បាលត្រីប្រឡាក់ ជ្រក់ចំរុះ ឈាមជ្រូក និងជ្រក់ត្រពាំង ។
ជាលទ្ធផលមន្រ្តីជំនាញ ពុំបានរកឃើញទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទ ឬ មានផ្ទុកសារធាតុគីមីហាមឃាត់នោះទេ ។
ជាមួយគ្នានេះ លោក ជា ប៉ិច ក៏បានអំពាវនាវ ឲ្យគ្រប់អាជីវករ ត្រូវរួមគ្នា ប្រើរប្រាស់ និងលក់ដូរចំណីះហារ ដែលមានគុណភាពល្អ គ្មានសារធាតុគីមី ប្រយោជន៍ដើម្បីជៀសវៀងប៉ះពាល់ដល់សុខភាពពលអ្នកប្រើរប្រាស់ទូទៅ ៕


















