សាហាវណាស់ រំលោភអ្នកគ្រូ CO ហើយសម្លាប់ប្រឡាក់អំបិលរួចយកទៅកប់ដី, ឃាតករទើបចេញពីគុក..

ខេត្តកំពង់ធំ ៖ (ព័ត៌មានបឋម) ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ពេលរកឃើញសពនារីវ័យក្មេង អាយុ ២២ឆ្នាំម្នាក់ ឈ្មោះ ហ៊ឹម ទីណា រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវឃាតកសម្លា!ប់ ដោយយកសពប្រឡាក់អំបិល រួបកយទៅកប់ ក្រោយផ្ទះ របស់ខ្លួន តែម្តង។

សមត្ថកិច្ច ឲ្យដឹងថា ជនដៃដល់ឈ្មោះ ម៉ន សីហា អាយុ ២០ឆ្នាំ កំពុងត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវតាមចាប់ខ្លូន មកផ្តន្ទាទោស ។

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានឱ្យដឹង ជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយទើបត្រូវ បានដោះលែងចេញពី ពន្ធនាគារថ្មីៗនេះប៉ុណ្ណោះ ។ យ៉ាងណា សមត្ថកិច្ច មិនទាន់បញ្ជាក់ថា ដើមហេតុ នៃឃាតកម្មនេះ បណ្តាលមកពី រឿងអ្វីឱ្យពិតប្រាកដនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង