គ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់២នាក់ លើផ្លូវល្បឿនលឿន មានម្នាក់ជាជនជាតិកូរ៉េ

ខេត្តកំពង់ស្ពឺ​ ៖​ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅម៉ោងជាង ៩យប់ថ្ងៃទី០២ ខែវិច្ឆិកានេះ នៅលេីកំណាត់ផ្លូវ​ល្បឿ​នលឿន​ នៅត្រង់ចំណុចភូ​មិ​ទី​៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ រថយន្តបុកពីក្រោ​យរថ​យន្ត​ បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស ២នាក់ ។

សមត្ថកិច្ចនគរបាល​លេីផ្លូវល្បឿនលឿន និងផ្នែកចរាចរ​ណ៍​ស្រុកភ្នំស្រួច​ បញ្ជាក់ថា រថយន្ត ១គ្រឿ​ង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ​ 2CF-9670 បេីកបរដោយឈ្មោះ ឡន សំបុន ភេទ​ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ និងអ្នករួមដំណេីរ​១ ម្នា​ក់ទៀត ឈ្មោះ​ SHIN JI IN ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូងកាន់លិខិតឆ្លងដែនលេខ​ GK22​3​3243 ស្នាក់នៅរាជធានីភ្នំពេញ បើកបរពីទិសខាងលិចទៅទិសខាងកេីត (ព្រះសីហនុ-ភ្នំពេញ) លុះធ្វើដំណើរដល់ចំ​ណុចកើតហេតុ ខាងលើ ក៏បានបុកពីក្រោយ រថយន្ត១គ្រឿង ម៉ាក FUSO ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ ​3C-​25​27 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាក​លេខ ព្រះសីហនុ 4A-2195 អ្នក​បេីកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេញពីកន្លែងកេីតហេតុ) ដែ​ល​កំពុងបេីកបរស្របទិសគ្នា បណ្ដាលឲ្យមានមនុស្សរងរបួស និងខូចខាតសម្ភារៈរបួសមនុស្សធ្ងន់​ទាំង ២នាក់ គឺឈ្មោះ ឡន សំបុន និង SHIN JI IN) ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវ សមត្ថកិច្ច ហៅរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង មកជួយអន្ដរាគមន៍ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ភ្នំពេញ ។

ចំពោះវត្ថុតាងមធ្យោបាយ រថយន្តទាំង២គ្រឿង ត្រូវកំលាំងនគរបាលច​រារចរណ៍ ​នៃអធិការដ្ឋាន​នគេបាលស្រុកភ្នំស្រួច បានបញ្ជូនមករក្សាទុ​ករង់ចាំអនុវត្ដតាម​នីតិវិធី​ នៅថ្ងៃក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង