អង្គការលីកាដូ ៖ ការ​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​ក្នុង​បណ្តាញ​សង្គម​ ​អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ

រាជធានីភ្នំពេញ ៖ អង្គការលីកាដូ Licho) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចេញផ្សាយអត្ថបទ តាមផេកផ្លូវការ របស់ខ្លួនថា ក្នុងអំឡុង​ពេល ​នៃ​ជម្លោះ​ព្រំដែន ​រវាង​កម្ពុជា​ ​និង​ថៃ​ ​ដែល​បាន​កើតមានឡើង​ ​គិត​ចាប់ពី​ដើមខែ​កក្កដា​ ​គឺ អាជ្ញាធរ​បាន​បង្កើន​សកម្មភាព​ចាប់ខ្លួន ​ទៅលើ​អ្នក ​ដែល​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម​ ជាច្រើននាក់ ​។​ ហើយ​នៅ​ក្នុង​អំឡុង​ពេល ​ដែល​ស្ថានភាព​ជម្លោះ​មាន​ភាព​តានតឹង​ខ្លាំងនោះ​ ​យ៉ាងតិច​ណាស់​មាន ​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន​ ​១​៦​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ស្រប​ពេល​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ ​កំពុង​ត្រូវការ​ព័ត៌មាន​ច្បាស់លាស់​ខ្លាំង​បំផុត​ ​។

​អង្គការ​​លី​កា​ដូ ​បាន​កត់ត្រា​ ​អ្នក​សារ​ព័ត៌មាន​យ៉ាងតិច​ចំនួន​ ​៤​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍ ​របស់​ពួកគេ​ ​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ ​។​ ​នៅ​ក្នុង​នោះ​ ​អ្នកកាសែត​ម្នាក់​ ​ត្រូវ​បាន​ដោះលែង​វិញ​ ​ក្រោយពេល​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ ​ហើយ​បី​រូប​ផ្សេងទៀត​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ជា​ផ្លូវការ​ ​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​។​

អត្ថបទ អង្គការលីកាដូ ដដែល បានបញ្ជាក់ថា ​លោក​ ​ផន​ ​សុភាព​ ​និង​ ​លោក​ ​ភាព​ ​ភា​រ៉ា​ ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​អន​ឡា​ញ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោយពេល​ ដែល​អ្នក​ទាំងពីរ​បង្ហោះ​រូប​មួយ​សន្លឹក​ ​ដែល​មាន​​​រូប​ពួកគេ​ ឈរ​ថត​ជាមួយ​ទាហាន​កម្ពុជា​ ​នៅ​ឯ​ប្រាសាទ​តា​ក្របី​ ​ហើយ​ក្រោយមក​សារ​ព័ត៌មាន​ថៃ​ជាច្រើន​ ​បាន​យក​រូប​នោះ​ទៅ​ប្រើ​ ​ដោយ​បាន​អះអាង​ថា​ ​រូប​នោះ​បាន​បង្ហាញ​នូវ​មីន​នៅ​ពីក្រោយខ្នង​ពួកគេ​ ​។

​អ្នក​ទាំងពីរ ​នឹង​ប្រឈមមុខនឹង​ទោស​ពន្ធ​នាគា​រ​ពី​ ​៧​ ​ដល់​ ​១​៥​ ​ឆ្នាំ​ ​ពី​បទ​ “​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ​ជាអាទិ៍​ ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​” ​តាម​ប​ញ្ញតិ្ត​មាត្រា​ ​៤​៤​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​៕

អត្ថបទដែលជាប់ទាក់ទង