អ្នកឧកញ៉ា ទៀ វិចិត្រ ៖ “តោះនិយាយរឿងពិត របស់ក្រុមហ៊ុន PEACE “
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែតុលានេះដោយដាក់ចំណងជើងថា ៖ “តោះនិយាយរឿងពិត របស់ ក្រុមហ៊ុន PEACE ⛽️” ។
សំណេរអ្នកឧកញ៉ា បញ្ជាក់ថា ក្រុមហ៊ុន “PEACE Petroleum (Cambodia)” និងស្ថានីយប្រេង “PEACE Petroleum (Cambodia)” ទាំងអស់ ដែលលោកអ្នកបានឃើញបច្ចុប្បន្នជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា គឺជាការផ្តាច់ខ្លួនទាំងស្រុងចេញពី PTT ដែលបានអនុវត្តន៍តាំងពីដើមខែសីហា ឆ្នាំ២០២៥កន្លងមក ។ ហើយថា ក្រុមហ៊ុន “PEACE Petroleum (Cambodia)” ត្រូវបានបង្កើតឡេីងដោយកូនខ្មែរ ដោយអនុវត្តន៌ខ្ជាប់ខ្ជួន ក្នុងលក្ខខណ្ឌ និងតាមនីតិវិធីច្បាប់ ដេីម្បីធ្វើការផ្គត់ផ្គង់ និងចែកចាយប្រេង ក្នុងប្រទេសកម្ពុជា ក្នុងនោះកាលពីដើមខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន “PEACE Petroleum (Cambodia)” បានចូលរួមកិច្ចប្រជុំជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្តាប់ការណែនាំពីនីតិវិធីនាំចូលប្រេង, ការផ្ទៀងផ្ទាត់ប្រភពប្រេង, ការរក្សាទុក និងការដឹកជញ្ជូន ។

ត្រង់ចំណុចនេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជាក់ថា ចំពោះប្រភព នៃការនាំចូលប្រេង របស់ក្រុមហ៊ុន “PEACE Petroleum (Cambodia)” គឺបានផ្តត់ផ្តង់ប្រេងពីក្រុមហ៊ុនសហរដ្ឋអាមេរិច ដោយអនុវត្តន៍ត្រឹមត្រូវតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ជារួមក្រុមហ៊ុន “PEACE Petroleum (Cambodia)” និងស្ថានីយប្រេង “PEACE Petroleum (Cambodia)” ទាំងអស់នៅកម្ពុជា មិនពាក់ពន្ធ័នឹង PTT ទៀតទេ ។
អ្នកឧកញ៉ា ឲ្យដឹងដូច្នេះ រួចសង្កត់ធ្ងន់ថា “ក្រុមហ៊ុនកូនខ្មែរយើងមួយនេះ សូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សម្រាប់ការចង្អុលបង្ហាញ និងណែនាំអំពីនីតិវិធីទាំងឡាយ ដែលជួយឲ្យដំណេីរការនេះ អនុវត្តន៍បានស្របទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណដល់ ប្រជាពលរដ្ឋ អតិថិជនទាំងអស់ ដែលគាំទ្រ ស្ថានីយប្រេង PEACE Petroleum Cambodia 🇰🇭 “៕


















