កម្លាំងចម្រុះខេត្តស្វាយរៀង ចុះត្រួតពិនិត្យ២ទីតាំង សង្ស័យប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត 

ខេត្តស្វាយរៀង៖ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា  ឆ្នាំ២០២៥ កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

ជាលទ្ធផល បានរកឃើញជនបរទេស កំពុងរស់នៅទីតាំងទាំង ២សរុបជិត ២០០នាក់។  ក្នុងនោះជនជាតិចិន មានចំនួន ៩០នាក់ (ស្រ្តី២៧នាក់), ជនជាតិវៀតណាម ៣៥នាក់ (ស្រ្តី៤២នាក់), ជនជាតិមីយ៉ាន់ម៉ា ១៥នាក់ (ស្ត្រី១៣នាក់), ឡាវចំនួន ០១នាក់ស្ត្រី។

សមត្ថកិច្ច សង្ស័យថា ទីតាំងខាងលើនេះ អាចជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថា មានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។

បច្ចុប្បន្ន ចំពោះវត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។

យ៉ាងណា ចំពោះមេក្លោង ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ច នៅមិនទាន់ចាប់ខ្លួន បាននៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង