អាជ្ញាធរខេត្តព្រះសីហនុ ដុតគ្រឿងញៀន ២៦០០គីឡូក្រាម…

ខេត្តព្រះសីហនុ៖ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ និង

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ

 

ពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ២០២៥ នេះ ដែលសមត្ថកិច្ចចំរុះបង្ក្រាប រឹបអូសបានបានជាបន្តបន្ទាប់កន្លងមក និងបានបញ្ចប់សំណុំរឿងក្តីនៅស្ថាបន័តុលាការតាមនិតិវិធី ក្នុងនោះជនល្មើ សពាក់ពន្ធ័ក្នុងអំពើជួញដូរគ្រឿ ងញៀ នដែលសមត្ថកិច្ចចាប់ខ្លួនបាន មានទាំងជនជាតិខ្មែរនិងមួយចំនួនទៀតជាជនបរទេស ក៍ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតាមផ្លូវច្បាប់។

 

ពិធីនេះអញ្ជើញចូលរួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលចូលរួមធ្វើជាសាក្សីនៃការដុតកម្ទេចគ្រឿងញៀននេះ។

 

មានរបាយការណ៍ រួមនិងសារសំខាន់ៗមួយចំនួនត្រូវបាន គណអធិបតីលើកឡើងក្នុងពិធីនេះ រួមមានការលើកសរសើរដល់ការខិតខំរបស់សមត្ថកិច្ចចំរុះនិងអាជ្ញាធរពាក់ពន្ធ័ដែលរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន ។ សកម្មភាពអប់រំតាមសហគមន៍ស្វែងយល់ពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿ ងញៀ ន និងសេចក្តីអំពាវទៅកាន់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់បទល្មើស គ្រឿ ងញៀ ន តាមរយៈការអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿ ងញៀ ន និងថាអ្នកដែលប្រព្រឹត្តបទល្មើសគ្រឿ ងញៀ នគឺជាអ្នកបំផ្លាញអនាគតខ្លួនឯង ហើយច្បាប់ក៍មិនលើកលែងដែរ។

 

សុំបញ្ជាក់ថា បើតាម លោក សៀង សុខ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ឲ្យដឹងថាគ្រឿងញៀនដែលនាំយកមកដុតកម្ទេចចោលនាពេលនេះ គឺជាវត្ថុតាងគ្រឿ ងញៀនដែលសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្តបន្ទាប់កន្លងមក និងបានបើកសវនាការកាត់សេចក្តីតាមសំណុំរឿងនិមួយៗ សរុបចំនួន ២៥១សំណុំរឿងតាមនីតិវិធី ហើយអ្នក ដែលប្រព្រឹត្តបទល្មើសត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារតាមស្ថានទម្ងន់ទោស ៕

អត្ថបទដែលជាប់ទាក់ទង