រថយន្តសេរីទំនើប១គ្រឿង បើកបុកប៉ះ គ្នាជាមួយរថយន្ត១គ្រឿងទៀត រួចបន្តបើករត់គេច នៅក្រុងព្រះសីហនុ.!
ខេត្តព្រះសីហនុ ៖ រថយន្តសេរីទំនើបបើកបរប៉ះកញ្ចក់ រថយន្តសេរីទំនើបមួយគ្រឿង ដែលចត់ចុះបត់ជើងតូចនៅមុខជិនបុី៣ ក្នុងសង្កាត់លេខ៣ រួចបើកចេញពីកន្លែងកើតហេតុ មកផឹកសុី នៅហាងមួយកន្លែងជិតកាស៊ីណូ ណាន ហៃ ធ្វើព្រងើយ ដូចគ្មានរឿងអ្វីកើតឡើង ភ្លាមនោះភាគីខាងរថយន្តរងគ្រោះ ក៏ដេញតាមក្រោយរហូតដល់ហាងនោះ ដើម្បីដោះស្រាយគ្នា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមប្រភពព័ត៌មាន ដែលឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BX-2935 បើកបរដោយបុរសម្នាក់ បានប៉ះចំកញ្ចក់ រថយន្តសេរីទំនើបម៉ាក Lexus LM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-6889 ដែលចតចុះបត់ជើង បណ្ដាលឲ្យបាក់ រងការខូចខាតកញ្ចក់មើលក្រោយខាងឆ្វេង ចាំណែករថយន្ត RANGE ROVER ក៏រងការខូចខាតកញ្ចក់មើលក្រោយខាងស្ដាំផងដែរ។ ហើយ ពេលប៉ះភ្លាម្ចាស់ រថយន្តខាងលើ មិនព្រមឈប់ដោះស្រាយទេ បែរជាបើកគេចរហូតដល់ហាងមួយកន្លែង នៅជិត ណាន ហៃ ហៅបក្សពួកមកផឹកសុីយ៉ាងរំភើយ ដូចគ្មានរឿងអ្វីកើតឡើង ។
យ៉ាងណា ភ្លាមៗនោះ ម្ចាស់រថយន្ត Lexus LM ក៏បានបើកដេញពីក្រោយ រួចក៏ចុះសួរនាំរកដំណោះស្រាយ ក្នុងការដោះស្រាយអស់ជាច្រើនម៉ោង មិនត្រូវគ្នា ក៏ដឹងដល់អ្នកសារព័ត៌មាន បានទៅដល់ថតសកម្មភាព និងផ្ដិតយករូបភាព ហើយក៏ត្រូវបាន អ្នកបើកបររថយន្ត RANGE និងបក្សពួកហាមមិនឲ្យថត ហើយមនុស្សម្នាក់ ក៏ឡើងបើករថយន្ត បុកអ្នកសារព័ត៌មានម្នាក់ចំក្បាលជង្គង់ រួចបើករត់គេចផ្អើលពេញក្រុងព្រះសីហនុ រហូតឃាត់បាននៅចំណុចមុខការាស់សាំងតូតាល់ ផ្លូវឯករាជ្យវេលាម៉ោង ១១ និង៣០នាទី យប់ខែឆ្នាំដដែល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោគ ខេត្តព្រះសីហនុ បានមកដល់នាំយករថយន្តទាំងពីរទៅរក្សាទុករងចាំកាដោះស្រាយគ្នាពេលក្រោយ៕