អាជ្ញាធរណែនាំឲ្យលោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ឬគ្រូបារមីស្នងរូប៧ភាសា ធ្វើកិច្ចសន្យាបញ្ឈប់ និងលុបវីដេអូ រូបថតនៃសកម្មភាព របស់ខ្លួន

រាជធានីភ្នំពេញ ៖ អាជ្ញាធរ ណែនាំឲ្យលោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ភាសា ធ្វើកិច្ចសន្យាបញ្ឈប់ និងលុបវីដេអូ រូបថតនៃសកម្មភាពពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ លើករាសី តាមប្រព័ន្ធបណ្ដាញសង្គម..។

 

ការចុះណែនាំនេះ ធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដែលមាន លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សហការណ៍ ជាមួយ អាជ្ញាធរមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ភាសា មានអាសយដ្ឋាននៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជំនួបនេះ វា បានតម្រូវឲ្យគ្រូបោករូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព និងលុបវីដេអូ រូបថត ដែលជាប់ពាក់ព័ន្ធនឹងការ ទស្សន៍ទាយ ប្រោះព្រំ និងលើករាសី ជាដើម តាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ទាំងថ្មីចេញទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង