តុលាការចោទប្រកាន់ ឈ្មោះ ហង្ស សំណាង និងមនុស្សពីរនាក់ទៀត ចំនួន៣បទល្មើស

រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ទៅលើអ្នកសារព័ត៌មានឈ្មោះ ហង្ស សំណាង និងបក្ខពួកពីរនាក់ទៀត ចំនួន៣បទល្មើស ក្រោយបញ្ចប់ការសួរនាំ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ មានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន ៣បទល្មើស រួមមាន៖

ទី១- ញុះញង់ឲ្យមានការរើសអើង

ទី- ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ទី៣- ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦​ មាត្រា ៤៧២​ និងមាត្រា ៦១៦​ នៃក្រមព្រហ្មទណ្ឌ​។

សូមបញ្ជាក់ថា ឈ្មោះ ហង្ស សំណាង និងបក្ខពួក២នាក់ទៀត បានបង្កើតមាតិកា បែបកំប្លែងចម្អក ដោយសម្តែងឈុត ជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់ នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង