ផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តកោះកុង- ពោធិ៍សាត់- បាត់ដំបង បញ្ចប់ការសាងសង់ ១០០%ហើយ

ខេត្តពោធិ៍សាត់ ៖ ផ្លូវជាតិលេខ១០  ដែលតភ្ជាប់ពី ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង) និងមានទាំងស្ពានខ្ពស់ជាងគេ នៅក្នុងប្រទេសកម្ពុជា ផងនោះ បានសាងសង់រួចរាល់ ១០០%ហើយ នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានចំណុចចាប់ផ្តើមពី ផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ (ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង