ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសឈប់ទិញផ្ទះពីពលរដ្ឋទៀតហើយ ដោយសារអស់លទ្ធភាព ខណៈក្រុមហ៊ុនក៏កំពុងជួបបញ្ហាវិបត្តិសេដ្ឋកិច្ច

រាជធានីនំពេញ ៖ ម្ចាស់ក្រុមហ៊ុនអលចនទ្រព្យ នៃក្រុមហ៊ុន បុរីពិភពថ្មី គឺអ្នកឧកញ៉ា ហុង ពីវ បានប្រកាសឈប់ទិញផ្ទះពី ប្រជាពលរដ្ឋវិញ ដោយលើកឡើងថា ក្រុមហ៊ុនខ្លួន អស់លទ្ធភាពទិញផ្ទះវិញទៀតហើយ ក្រោយពីក្រុមហ៊ុននេះ បានចំណាយលុយជាង ៣៨លានដុល្លារ ទិញផ្ទះពីអតិថិជនវិញ ដែលទិញផ្ទះរបស់ក្រុមហ៊ុន បុរីពិភពថ្មី កន្លងទៅ។

តាមសេចក្តីប្រកាសព័ត៌មាន ពីក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ គឺរយៈពេល១៨ខែ ក្រុមហ៊ុន បានទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣ ៥៧១ផ្ទះ និងបានចំណាយទឹកប្រាក់អស់ចំនួន ៣៨ ៤៥០ ០០០ដុល្លារ។

ក្រុមហ៊ុនបុរីពិភពថ្មី បន្តទៀតថា ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកល មិនទាន់ល្អនៅឡើយ ដូច្នេះធ្វើឱ្យក្រុមហ៊ុន ពុំមានលទ្ធភាពបន្តទិញផ្ទះពីប្រជាពលរដ្ឋ ទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង