អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស តាមរយៈបញ្ជូនអូរប័រ ទៅដឹកអ្នកជំងឺពីលើកោះ មកសង្គ្រោះនៅមន្ទីរពេទ្យ..

ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន មួយគ្រឿង ទៅកាន់ក្រុងកោះរ៉ុង ជាបន្ទាន់ នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីដឹកស្ត្រីអ្នកជំងឺម្នាក់ ជាប្រជាពលរដ្ឋ រស់នៅភូមិសុខសាន្ត ក្រុងកោះរ៉ុង មានស្ថានភាពឈឺធ្លាក់ឈាម ធ្ងន់ធ្ងរ..។

ស្ត្រីរូបនេះ មានផ្ទៃពោះចំនួន ៥ខែ ហើយឈឺធ្លាក់ឈាមមិនឈប់ និងខ្វះមធ្យោបាយដឹកជញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យ លើដីគោក ឯក្រុងព្រះសីហនុ..។

យ៉ាងណា ក្រោយទទួលបានព័ត៌មាននេះភ្លាម អ្នកឧកញ៉ា ទៀ វិចិត្រ មិនបង្អត់យូរ ក៏ចាត់ឲ្យក្រុមការងារ ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) របស់អ្នកឧកញ៉ា ចេញអូរប័រល្បឿនលឿន ឲ្យទៅទទួលយក ស្ត្រីអ្នកជំងឺរូបនោះ ដឹកមកកាន់កំពង់ផែទូកទេសចរណ៍ នាក្រុងព្រះសីហនុ យ៉ាងឆាប់រហ័ស រួចដឹកបន្តតាមរថយន្ត បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព នៅម៉ោងប្រមាណ ១០យប់ ថ្ងៃដដែលនេះ។

ស្ត្រីអ្នកជំងឺរូបនេះ ឈ្មោះ ណន យ៉ារី អាយុ ៣៧ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង