រន្ទះបាញ់នៅប្រាសាទអង្គរវត្ត បណ្តាលឱ្យស្លាប់ និងរបួសច្រើននាក់..

ខេត្តសៀមរាប៖ ក្រោយកើតមានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសច្រើននាក់រួចមក ភ្លាមៗនោះ ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានចុះពិនិត្យ និងសួរសុខទុក្ខជនរងគ្រោះ ដោយសាររន្ទះបាញ់ ដែលបញ្ជូនមក សម្រាក នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ហេតុការណ៍រន្ទះបាញ់នេះ បានកើតឡើងនៅម៉ោងប្រមាណ៥ រសៀលថ្ងៃទី១៦ ខែឧសភា នៅប្រាសាទអង្គរវត្ត។

យ៉ាងណាគិត មកដល់ព្រលប់ថ្ងៃដដែលនេះ អាជ្ញាធរ មិនទាន់បញ្ជាក់អំពីចំនួនអ្នកស្លាប់ និងរងបួស មានប៉ុន្មាននាក់ ឲ្យពិតប្រាកដនៅឡើយទេ៕ ប្រភព ៖ អ៊ីសា រ៉ហានី

អត្ថបទដែលជាប់ទាក់ទង