បើករថយន្តឡើងប៉ុងលាង ច្រឡំជាន់ហ្គា បុកមនុស្សស្លាប់ម្នាក់
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីអ្នកលាងរថយន្ត បើកឡើងប៉ុងដើម្បីលាងរថយន្ដ ប៉ុន្តែពេលអ្នកបើក បម្រុងបើកទៅខាងមុខ (ឡើងប៉ុងលាងរថយន្ដ) ដល់លើប៉ុង ហើយអ្នកសុីញ៉ូ ក៏លើកដៃជាសញ្ញាឲ្យឈប់ តែអ្នកបើកបរ បែរជាមិនជាន់ហ្វាំង ទៅជាច្រឡំជាន់ហ្គែវិញ បណ្តាលឲ្យរថយន្ត ស្ទុះទៅមុខរួចបុក អ្នកសុីញ៉ូ ផ្ទប់ជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧ និង៣០នាទីព្រឹក នៅចំណុចក្នុងផ្ទះលាងរថយន្ដ ០១កន្លែងរបស់ ឈ្មោះ សាត សឿន ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរលាងរថយន្ដ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕