ស្រ្តីជនជាតិខ្មែរម្នាក់ស្លាប់ នៅខុនដូរស្តាបេ ជាន់ទី១៣ បន្ទប់លេខ១៣១៦ ក្រុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០នាទី ផ្នែកពិនិត្យវិភាគកន្លែងកើត នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចូលរួមជាមួយ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានចុះពិនិត្យសាកសពស្ត្រីជនជាតិខ្មែរ ០១នាក់ ស្លាប់នៅខុនដូរស្តាបេ ជាន់ទី១៣ បន្ទប់លេខ១៣១៦ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

អត្តសញ្ញាណសព ឈ្មោះ ចាន់ សារ៉ាន់ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៩ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០៥១៦០៦៥៧៨ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សុពលភាព៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៩។

តាមរបាយការណ៍សមត្ថកិច្ច បញ្ជាក់ថា ស្ថានភាពទូទៅកន្លែងកើតហេតុ និងសាកសព៖ សពស្ថិតលើគ្រែពូក សពផ្អៀងទៅខាងឆ្វេង សពបែរទៅទិសខាងលិច សពពាក់អាវយឺតវាលក្លៀកពណ៌ត្នោត ស្លៀកខោជើងវែង ការ៉ូពណ៌ស លាយខ្មៅ ដៃទាំងពីរដាក់ក្រោមទ្រូង ជើងទាំងពីរសណ្តូកត្រង់ស្របតាមដងខ្លួន ។

ការពិនិត្យស្លាកស្នាម សពមានសភាពរឹង មាត់-ភ្នែកបិទ ក្រចកដៃជើងស្វាយ ស្រូលឈាមតាមដំណេកនៃសព ជំនាញបានពិនិត្យសព្វសារពាង្គកាយពុំមានស្លាកស្នាមអ្វីលើសពីនេះឡេីយ។

ដំណើររឿងហេតុ ៖ យោងតាមការសួរបំភ្លឺមិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្រ្តីរងគ្រោះបានឆាតតាម telegram ហៅមិត្តភក្តិ របស់គាត់អោយមកបន្ទប់ខុដូរ ដែលគាត់បានជួល ខុនដូរស្តាបេ បន្ទប់លេខ១៣១៦ ជាន់ទី១៣ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីផឹកស្រាជុំគ្នា ហើយមិត្តភក្តិ របស់គាត់ ក៏បានសម្រាកនៅបន្ទប់ជួលស្រ្តីរងគ្រោះមួយយប់ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មិត្តភក្តិស្រ្តីរងគ្រោះ ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង០០នាទី មិត្តភក្តិស្រ្តីរងគ្រោះឃើញស្រ្តីរងគ្រោះផុសរូបក្នុង FACEBOOK ដោយមានថតជាប់ដបថ្នាំ ភ្លាមនោះគាត់ ក៏បានទូរស័ព្ទទៅស្រ្តីរងគ្រោះតែមិនមានអ្នកទទួល រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទី មិត្តភក្តិស្រ្តីរងគ្រោះ ក៏បានឡើងគោះទ្វារបន្ទប់ស្រ្តីរងគ្រោះក៏ប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់នៅលើគ្រែ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថិកិច្ចអំពីរឿងហេតុនេះ ។

ការសនកនិដ្ឋាន៖ យោងតាមការសួរបំភ្លឺមិត្តភក្តិជនរងគ្រោះ និងយោងតាមការពិនិត្យ របស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងយោងតាមការពិនិត្យទីកន្លែងកើតហេតុ និងសាកសព របស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ លេបថ្នាំសម្លាប់ខ្លួន (អត្តឃាត)។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនឈ្មោះ វ៉ាន ស៊ីទាង ភេទស្រី ជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ ត្រូវជាម្តាយមីងរបស់សព ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីយ សាសនា របស់ខ្លួន នៅស្រុកពារាំង ខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង