ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចូលរួមបុណ្យវិសាខបូជា ប្រារព្ធនៅវត្តឥន្ទញ្ញាណ

ខេត្តព្រះសីហនុ ៖ លោក ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធធ្វើឡើងនៅវត្តឥន្ទញ្ញាណ (ហៅវត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បុណ្យ មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយ នៅក្នុងព្រះពុទ្ធសាសនា។

ពិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន ៩ខែគត់។

ការប្រារព្ធពិធីបុណ្យ មាឃបូជា នេះឡើងគឺ ដើម្បីប្រារព្ធនូវ ព្រឹត្តិការណ៏ធំៗ៣គឺ៖
១- ដើម្បីប្រារព្ធនូវ ការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២- ដើម្បីប្រារព្ធថ្ងៃ ដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣- ដើម្បីប្រារព្ធថ្ងៃ ដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ

សម្រាប់ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៥នេះតែម្ដង នៅតាមទីវត្តអារាម មានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ។

សូមពុទ្ធសាសនិកទាំងឡាយ អញ្ជើញចូលរួមក្នុងពិធីបុណ្យ មាឃបូជា នេះ ដោយសទ្ធាជ្រះថ្លាររៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង