គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤១នាក់ នៅកំពង់ស្ពឺ..
ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចេចរណ៍ កើតឡើងនៅ ព្រឹកថ្ងៃពុធទី៧ ខែឧសភា ឆ្នាំ២០២៥ តាមផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ស្លាប់ម្នាក់ និងរបួស៤១នាក់។
គ្រោះថ្នាក់នេះ មានរថយន្ដ ០១គ្រឿង ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B:4649 (មានដឹកកម្មករ៤២នាក់) អ្នកបើកបរឈ្មោះឈឿង នាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សាក្សីបញ្ជាក់ថា មុនកេីតហេតុ រថយន្តដឹកកម្មករ បេីកបរលេីទិសដៅ
ស្របគ្នាជាមួយ រថយន្ដ FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ បណ្ដាលឲ្យជួបគ្រោះថ្នាក់ ខណៈ រថយន្តដឹកកម្មករ បានរេចង្កូតគេចទៅបុកដេីមឈេី បណ្ដាលឲ្យស្ត្រី៥នាក់ របួសធ្ងន់, របួសស្រាល ៣៦នាក់ (ស្រី៣០នាក់) និង ស្លាប់ ស្ត្រីម្នាក់៕