តុលាការផ្តន្ទាទោស ឈ្មោះ អ៊ុក ផាណារ៉េត មេប៉ុស្តិ៍នគរបាលសង្កាត់៣ ក្រុងព្រះសីហនុ ដាក់គុក២ឆ្នាំ សងជនរងគ្រោះ៤០លានរៀល

ខេត្តព្រះសីហនុ ៖ តុលាការបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ ដាក់គុក ២ឆ្នាំ តែទោសត្រូវព្យួរ និង សងជនរងគ្រោះចំនួន ៤០លានរៀល ។

ចៅក្រម បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ឈ្មោះ អ៊ុក ផាណារ៉េត កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ការប្រកាសសាលក្រមនេះ បន្ទាប់បើកសាវនាការជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៩២៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។

សមាសភាពជំនុំជម្រះមាន លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះលោក សៀង សុខ តំណាងអយ្យការ និងលោក ឈិន ធារិទ្ធិក្រឡាបញ្ជីសវនាការ។

ការផ្តន្ទាទោសនេះ ស្របពេល ជនរងគ្រោះឈ្មោះ រ័ត្ន គន្ធី កំពុងទទួលការព្យាបាលរបួសដោយសារតែការវាយដំពីសំណាក់ អ៊ុក ផាណារ៉េត។

យ៉ាងណា សាលក្រមនេះ ត្រូវជនរងគ្រោះ បង្ហាញការមិនពេញចិត្ត ដោយសារ តែការសម្រេចសំណង គឺមិនអាចយកទៅព្យាបាលជំងឺ  របស់ខ្លួន បានគ្រប់គ្រាន់ទេ។ ព្រោះស្ថានភាព ជំងឺ របស់លោក មានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់រាង្គ កាយ ដែលអាចឈានទៅមានពិការ ភាព នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង