សមត្ថកិច្ច ចាប់ខ្លួនក្រុមក្មេងទំនើង ធីមកាប់ស្លុយ(KS)៦នាក់ ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ
រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងធីម កាប់ស្លុយ (KS) ដែលបានចេញធ្វើសកម្មភាព កាប់បុរសម្នាក់ បណ្ដាលឲ្យជនរងគ្រោះរបួស និងខូចខាតសម្ភារៈ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវឈានទៅ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ៦នាក់។
ក្រុមក្មេងទំនើងទាំងនេះ បានដេញកាប់ចាក់ ជនរងគ្រោះចំនួន ២ករណី នៅក្នុងរាជធានីភ្នំពេញ៕