ប្រធានាធិបតីរ៉ូម៉ានី មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នីគូស័រ ដាន (Nicușor Dan) ប្រធានាធិបតី នៃប្រទេសរ៉ូម៉ានី បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ។
ការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋរ៉ូម៉ានី ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការពហុភាគី និងទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធក្នុងគ្រួសារនិយមភាសាបារាំង (La Francophonie) ក្រោមមូលបទនៃការរួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង ៕



