អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូ និង​ក្លឹប KONG MMA ដើម្បីផ្សព្វផ្សាយសកម្មភាពកីឡាប្រយុទ្ធ របស់កម្ពុជា នៅទីក្រុង Prague នៃសាធារណៈរដ្ឋឆែក

ក្រុងប្រាហ្គ, សាធារណរដ្ឋឆែក ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូខេត្ត និង​ ក្លឹប KONG MMA ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និងបង្ហាញសកម្មភាពកីឡាប្រយុទ្ធ នៅទីក្រុង Prague ដើម្បីណែនាំពីសក្តានុពលទេសចរណ៍កីឡា និងឱកាសហ្វឹកហាត់នៅកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងកម្មវិធីនេះ ក្លឹប KONG MMA បានបង្ហាញពីសកម្មភាព និងលទ្ធភាព នៃការហ្វឹកហាត់កីឡាប្រយុទ្ធនៅមជ្ឈមណ្ឌល KONG MMA លើកោះរ៉ុង ដោយអញ្ជើញគ្រូបង្វឹក កីឡាករ កីឡាការិនី សិស្ស និងអ្នកចូលចិត្តហាត់កីឡាប្រយុទ្ធ ពីប្រទេសឆែក និងបណ្តាប្រទេសនានា មកចូលរួមហ្វឹកហាត់ បំប៉នសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ នៅកម្ពុជា។

តាមរយៈនេះ រដ្ឋបាលខេត្តព្រះសីហនុ មានជំនឿថា KONG MMA នឹងអាចទាក់ទាញគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកស្រឡាញ់កីឡាប្រយុទ្ធ ពីអន្តរជាតិ ឱ្យមកហ្វឹកហាត់ និងសម្រាកកម្សាន្តនៅកោះរ៉ុង ដើម្បីរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះ ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍កីឡា និងសុខភាព នៅលើឆាកអន្តរជាតិ ជាក់ជាមិនខាន ៕

 

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង