ប្រទះឃើញសពបុរសម្នាក់ សង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍ នៅជិតផ្លូវល្បឿនលឿន កែវផុស
ខេត្តព្រះសីហនុ ៖ សេ ក្តីជូនដំណឹង ប្រកាសរកសាច់ញាតិ សពបុរសម្នាក់ ដែលសង្ស័យជួបគ្រោះថ្នាក់ចរាចរណ៍ នៅជិតផ្លូវល្បឿនលឿន តំបន់កែវផុស..។
ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅផ្លូវចូលពីផ្លូវល្បឿនលឿន ប្រហែល ១០០ម៉ែត្រ (ម្ដុំកែវផុស) នៅម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ និងបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីអ្នកដើរឆ្លុះកង្កែប បានប្រទះឃើញ។
ប្រភពបញ្ជាក់ថា សាកសពជនរងគ្រោះ មានធុំក្លិនស្អុយខ្លាំង ។ ហើយមិនទាន់ស្គាល់អត្តសញ្ញាណ និងមិនទាន់រកឃើញសាច់ញាតិ មកទទួលនៅឡើយទេ។
ចំពោះស្លាកលេខម៉ូតូជនរងគ្រោះ ដូចឃើញក្នុងរូប ហើយទីតាំងកើតហេតុ គែនៅម្តុំព្រែកប្រាំ ៕


