ទិវារដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងការអនុវត្តមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ

បណ្ឌិត ឡៅ ម៉ុងហៃ បង្ហោះសារតាមហ្វេសប៊ុក រំលឹកអំពីទិចារដ្ឋធ្ម្នុញ្ញ ២៤ កញ្ញា ដូច្នេះថា ៖

ទិវារដ្ឋធម្មនុញ្ញ ២៤ កញ្ញា នេះ
អ្នកនយោបាយក្តី មន្ត្រីរាជការក្តី ដែលជាភ្នាក់ងារ របស់រដ្ឋ និងជាអ្នកបម្រើប្រជាពលរដ្ឋ និងដែលបំពេញករណីយកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវចងចាំ និងអនុវត្តជានិច្ច នូវមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋ” ។
បើរដ្ឋធម្មនុញ្ញជាច្បាប់កំពូល មាត្រា ៥២ ជាមាត្រាកំពូល នៃរដ្ឋធម្មនុញ្ញ ដូចព្រះបន្ទូល របស់ព្រះបាទជ័យទី៧ ដែលថា ទុក្ខរបស់រាស្ត្រជាទុក្ខរបស់ស្តេច ឬគំនិតមួយរបស់រដ្ឋបុរស និងទស្សវិទូរ៉ម៉ាំងឈ្មោះស៊ីសឺរ៉ូ – Cicero – ដែលថា សុខមាលភាព របស់ប្រជាពលរដ្ឋជាច្បាប់កំពូល – The welfare of the people is the supreme law – Salus populi suprema lex esto. (រដ្ឋខ្លះនៅអាមេរិក យកសំដីនេះ ជាបាវចនារដ្ឋរបស់គេ)៕

 

អត្ថបទដែលជាប់ទាក់ទង