ជនជាតិឥណ្ឌានិងឥណ្ឌូនេស៊ី ជាច្រើននាក់ កំពុងជាប់គាំងនៅកម្ពុជា ក្រោយបង្ក្រាប Scams នៅកម្ពុជា

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងសហការី បានជួបពិភាក្សាការងារ ជាមួយ តំណាងស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដឹកនាំដោយ លោក YOSI APRIZAL ប្រធានផ្នែកកិច្ចការពិធីការ និងកុងស៊ុល និងសហការី ដើម្បីស្វែងរកដំណោះស្រាយ ចំពោះការកកស្ទះជនជាតិឥណ្ឌូនេស៊ី នៅតាមមណ្ឌលត្រៀមបណ្តេញចេញទាំងអស់។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការស្នើឱ្យភាគីស្ថានទូតប្រទេសទាំងពីរ បញ្ជូនយន្តហោះពិសេស មកទទួលពលរដ្ឋខ្លួន និងពន្លឿនការចេញលិខិតបើកផ្លូវ (Laissez-Passer) ឱ្យបានឆាប់រហ័ស ដើម្បីឱ្យពលរដ្ឋឥណ្ឌូនេស៊ី អាចត្រឡប់ទៅប្រទេសកំណើតវិញបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង