ថ្ងៃនេះទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជនលិចផ្លូវជាតិកេខ៤ ត្រង់ចំណុចរង្វង់មូលផ្សារវាលរេញរួចមក លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានចុះពិនិត្យផ្ទាល់ និងបានបញ្ជាក់ថា បន្ទាប់ពីមានធ្លាក់ភ្លៀងមួយមេធំ បានបណ្តាលឱ្យមានទឹកកើនឡើង នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចរង្វង់មូល នៃ​ទីប្រជុំជនមុខរដ្ឋបាលស្រុក។ ប៉ុនែ្តការធ្វើចរាចរណ៍ នៅតែអាចធ្វើដំណើរបានជាធម្មតា..។

លោកបន្តថា ជំនន់ទឹកភ្លៀងនេះ ក្រោយពេលភ្លៀងឈប់ បានចន្លោះពី ៣០ ទៅ ៦០នាទី ទឹកក៏បានហូរស្រកអស់ទាំងស្រុង តាមប្រព័ន្ធប្រឡាយរំដោះទឹក។

ផ្តើមពីបញ្ហានេះ លោក អ៊ី ធារិន បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង