ករណីផ្លូវ​ចាក់​បេតុងរួច​ ហើយត្រូវ​គេដីចាក់​ពីលើ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​កណ្ដាល បាន​ចេញសេចក្តីបំភ្លឺថា​​..

ខេត្តកណ្តាល ៖ ករណីផ្លូវ​ចាក់​បេតុងរួច​ហើយ តែត្រូវ​គេដឹកដី ចាក់​ពីលើ​ពិបាក ធ្វើ​ដំណើរ​នោះ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះផ្ទុះពេញហ្វេសប៊ុកនោះ ពេលនេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​កណ្ដាល បាន​ចេញសេចក្តីបំភ្លឺថា ការ​ចាក់ដីលើផ្លូវ​បេតុងមួយុ​ខ្សែនេះ គឺដើម្បីចាក់​ជើង​ទេរ ប៉ុន្តែដោយសារភ្លៀងធ្លាក់​ខ្លាំង​ពេក ទើបធ្វើឱ្យការងារ​យឺត​យ៉ាវ ។

មន្ទីរអភិវឌ្ឍន៍ជន​បទខេត្ត​កណ្ដាល បញ្ជាក់បន្តថា នឹង​បញ្ចប់ការងារ​ចាក់ជើងទេរ​ ផ្លូវបេតុងខាងលើនេះ ឱ្យចប់ទាំង​ស្រុង​ នៅថ្ងៃអាទិត្យ ទី​២០ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ទោះជាបែបនេះក្តី អ្នកបច្ចេកទេសមួយចំនួន បានលើកឡើងថា ការចាក់ដីធ្វើជើងទេរផ្លូវនេះ គឺគេធ្វើមុនចាក់បេតុង មិនមែនធ្វើបេតុងហើយ ទើបចាក់ជើងទេរ ជាក្រោយបែបនេះទេ ៕

អត្ថបទដែលជាប់ទាក់ទង