សមត្ថកិច្ចឃ្លាត់ខ្លួនបុរស២នាក់ ដែលក្លែងបន្លំជាមន្ត្រីនគរបាល
ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនជាតិខ្មែរ ចំនួន ២នាក់ សង្ស័យពាក់ព័ន្ធ នឹងករណីក្លែងបន្លំជា មន្ត្រីនគរបាល ដោយដើរឆែកលិខិតឆ្លងដែន របស់ភ្ញៀវនៅក្នុងកាស៊ីណូមួយកន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុ ។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ហម សាវី ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ២០០១ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ថៃ រដ្ឋា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៨៦ ស្នាក់នៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន ៖
– ទូរស័ព្ទ១គ្រឿង។
– នាឡិកាដៃ១គ្រឿង។
– ម៉ូតូ១គ្រឿង ម៉ាក SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0444 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់ ៕


