អាជ្ញាធរចសត់វិធានការ ម្ចាស់ផ្ទះទំនើង និងជេរប្រមាថ ប្រជាពលរដ្ឋនោះ
រាជធានីភ្កនំពេញ : អាជ្ញាធរ បានឲ្យដឹងថា ករណីម្ចាស់ផ្ទះឈ្មោះ តាំង មុយលាង (ទីក្រុងសោ) នៅផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលរំលោភយកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិ ដោយមិនអនុញ្ញាតឲ្យមាន ពលរដ្ឋណាម្នាក់ចតយានយន្ត នៅលើចិញ្ចើមផ្លូវ និងជេរប្រមាថ ប្រជាពលរដ្ឋនោះ ។ ពេលនេះ ត្រូវបានលោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌទួលគោក ចុះធ្វើកំណត់ហេតុអប់រំ បញ្ឈប់សកម្មភាព មិនសមរម្យ និងសុំទោសជាសាធារណៈ ប៉ុន្តែនៅពេលកម្លាំងចុះទៅដល់ទីតាំង ម្ចាស់ផ្ទះបានបិទទ្វាចោល មិនស្នាក់នៅទីតាំងឡើយ។ ដូច្នេះ គណៈបញ្ជាការឯកភាពខណ្ឌ នឹងចុះធ្វើកំណត់ហេតុអប់រំនៅព្រឹកស្អែកវេលាម៉ោង ៩ និង០០នាទី បន្ថែមទៀត ដើម្បីអប់រំបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈ។
អាស្រ័យហេតុនេះ រដ្ឋបាលខណ្ឌួទួលគោក ស្នើសុំឲ្យម្ចាស់ទីតាំងអាជីវកម្មខាងលើ ចូលរួមសហការជាមួយអាជ្ញាធរ និងសូមជម្រាបជូនសាធារណជន ជ្រាបជាព័ត៌មាន ៕


