កីឡាករ លន បញ្ញា បានក្លាយជាកីឡាករកម្ពុជា ដំបូងគេ ដែលដណ្តើមបានជ័យជម្នះ នៅលើសង្វៀនជប៉ុន K-1
ម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា បានក្លាយជាកីឡាករកម្ពុជា ដំបូងគេ ដែលដណ្តើមបានជ័យជម្នះ ជាប្រវត្តិសាស្រ្ត នៅលើសង្វៀនប្រយុទ្ធ លំដាប់អន្តរជាតិរបស់ជប៉ុន K-1 ។ បន្ទាប់ពីរូបគេ បានយកឈ្នះលើជើងខ្លាំង របស់ម្ចាស់ផ្ទះ Kazuki Matsumoto ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ K-1 វគ្គ ១៦នាក់ដំបូង កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។


