នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី១គ្រឿង ចូលសំចតនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្សី ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦។
អដំណើរមកដល់នៃនាវានេះ គេសង្កេតឃើញ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ក៏បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ និងដឹកនាំក្បួន ជូនដល់គណ:ប្រតិភូកងនាវា ក្នុងកិច្ចធានាការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
នាវាឈ្មោះ PEREKOP ប្រភេទនាវា Medium sea tanker មានបណ្ដោយប្រវែង ១៣៨ម៉ែត្រ , ទទឹងប្រវែង ១៨ម៉ែត្រ , ជម្រៅទឹក ៦ម៉ែត្រ, មានទម្ងន់ផ្ទុក ៦១០០ តោន និងមាននាវឹក ចំនួន ៣៩១នាក់ ។
នាវានេះ ដឹកនាំដោយ លោកវរនាវីឯក Andrew amorphous ជាមេបញ្ជាការនាវា និងគណ:ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Vyacheslav Sytnik ៕



