សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ រឹបអូសអាវុធខ្លី និងគ្រឿងញៀនមួយចំនួន
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការ ចុះបង្ក្រាបសំបុក Online Scams ក្នុងសណ្ឋាគារ Nobel Bavet ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៦នាក់ រឹបអូសអាវុធខ្លី និងគ្រឿងញៀន បានមួយចំនួនទៀត ។
កម្លាំងគណៈបញ្ជាការឯកភាព ខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានចុះត្រួតពិនិត្យរដ្ឋបាលចំហ លើសណ្ឋាគារ «ណូបែល» (Nobel Bavet Hotel) ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានរកឃើញ និងដកហូតវត្ថុតាងសំខាន់ៗមួយចំនួន រួមមាន៖ បន្ទប់លេខ ១១០៥ (ជាន់ទី១) រកឃើញម្សៅពណ៌ផ្កាឈូក សង្ស័យជាគ្រឿងញៀន ១កញ្ចប់ ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន (ប្រគល់ជូនផ្នែកជំនាញគ្រឿងញៀនចាត់ការ) ៕


