លុបឈ្មោះទាហានស័ក្ដិ៥ ជំនួយការលោក ម៉ឹង ពន្លក ចេញពីក្របខ័ណ្ឌ

រាជធានីភ្នំពេញ ៖ វរសេនីយ៍ឯក ម៉េត ជីវីរៈ នាយទាហានថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០៤០០២២ ជំនួយការ លោក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយយោធិនសេរីបោះបង់ចោលកងឯកភាព រយៈពេលយូរគ្មានមូលហេតុ មិនគោរពច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ តាមសំណើរ របស់ លោក ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ៥១០អនក្រ.តត ចុះថ្ងៃទិ១២ ខែមិថុនា ឆ្នាំ២០២៦ ៕

 

អត្ថបទដែលជាប់ទាក់ទង