ជូនជ្រាប៖ “បសស” មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤ ដូចខាងក្រោមនេះទេ!
សូមប្រិយមិត្ត ឬប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន ៖ “បសស” មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤ ដូចខាងក្រោមនេះទេ៖
១. ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
២. ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និង ការដាក់ធ្មេញ)
៣. ការព្យាបាល និង ការវះ/កាត់ប្តូរភេទ
៤. ការផ្សំ ឬប្តូរសរីរាង្គផ្សេងៗ
៥. សេវាបង្កកំណើតដោយសិប្បនិម្មិត
៦. ការព្យាបាលដោយខ្លួនឯង
៧. ការព្យាបាល ឬ ការវះ*កាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ
៨. ការវះ,កាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និង ភ្នែកសិប្បនិម្មិត
៩. ការព្យាបាលដោយកាំរស្មីឡាស៊ែរ
១០. ការព្យាបាលញៀនសុរា និង ផ្តាច់គ្រឿងញៀន
១១. ការព្យាបាលអសមត្ថភាពផ្តល់កំណើត
១២. ការវះ*កាត់បេះដូង និង សរសៃឈាមបេះដូង
១៣. ការលាងឈា\ម
១៤. ការពិនិត្យសុខភាពទូទៅ ៕


