ដកបញ្ឈរជើងអធិការ និងអធិការរងស្រុកឈូក ព្រោះក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពត ៖ អធិការ និងអធិការរង នគរបាលស្រុកឈូក ខេត្តកំពត ត្រូវថ្នាក់ដឹកនាំ របស់ខ្លួន ដកឲ្យមកបញ្ឈរជេីង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដេីម្បីបន្តនីតិវិធី ដោយសារតែខ្ជីខ្ជាលើការងារ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ក្នុងមូលដ្ឋាន របស់ខ្លួន បណ្តាលឱ្យមានមនុស្ស ២នាក់ស្លាប់។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត បើកបុកអ្នកជិះម៉ូតូស្លាប់ចំនួន ២នាក់ តែបែរជាត្រូវ លោកវរសេនីយ៍ឯក ប៉ោ យ៉ា ជាអធិការ និង លោកវរសេនីយ៍ទោ ឯក វ៉ាន្នី អធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ ហាក់មិនសូវយកចិត្តទុកដាក់ ដោយអះអាងថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ បើកបរត្រឹមត្រូវតាមច្បាប់។ ហើយ ក៏សុំគោលការណ៍ដោះលែង អ្នកបេីកបររថយន្ត ឲ្យវិលទៅផ្ទះវិញ ទាំងគ្មានសំណោះស្រាយ ជូនគ្រួសារខាងភាគីម៉ូតូរងគ្រោះនោះទេ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នេះកេីតឡេីងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។
ទោះជាបែបនេះក្តី បន្តបន្ទាប់ក្រោយមកក៏ត្រូវ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដាក់បទបញ្ជាឲ្យ កម្លាំងជំនាញថ្នាក់ខេត្ត ដែលស្អាតស្អំ ចុះទៅវាស់វែង និងស្រាវជ្រាវជាថ្មីឡេីងវិញ ហើយរកឃើញថា ខាងភាគីរថយន្ត ជាអ្នកប្រព្រឹត្តខុស ដោយបេីកចូលគន្លង ខាងភាគីជិះម៉ូតូ ចំនួន២តឹកកន្លះ ឯណោះ ៕


