អាណាព្យាបាលយុវតីម្នាក់ អំពាវនាវដល់សាធារណជន ជួយផ្តល់ព័ត៌មានស្វែងរកកូនស្រី បាត់ខ្លួនពីផ្ទះជាង២សប្តាហ៍

រាជធានីភ្នំពេញ ៖ អាណាព្យាបាល របស់យុវតីម្នាក់ បានអំពាវនាវដល់សាធារណជន ជួយផ្តល់ព័ត៌មាន ដើម្បីស្វែងរកកូនស្រី ដែលបានបាត់ខ្លួន ចេញពីផ្ទះអស់រយៈពេលជាង ២សប្តាហ៍កន្លងមកហើយ។

អាណាព្យាបាលខាងលើ ឲ្យដឹងថា យុវតី ដែលបានបាត់ខ្លួននោះមានឈ្មោះ បារាំង យូ រ៉ា អាយុ ១៣ឆ្នាំ  បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មកម្ល៉េះ។

ផ្តើមពីបញ្ហានេះ ប្រសិនបើ សាធារណជន មានតម្រុយ ឬបានឃើញកុមារីខាងលើ សូមជួយទាក់ទងដោយផ្ទាល់ ទៅកាន់គ្រួសារដោយក្តីអនុគ្រោះ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ២៤៧ ៤៧៣១ ៕

 

 

អត្ថបទដែលជាប់ទាក់ទង