តុលាការខេត្តព្រះសីហនុ ឃុំខ្លួនមនុស្សម្នាក់ ក្នុងចំណោម៣នាក់ ករណីប្រើអំពើហិង្សា នៅរោងចក្រអាកាស្យា..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការរដ្ឋាននគរបាល ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានកសាង​សំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណី ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថាន ទម្ងន់ទោស ប៉ុនប៉ងឃាតកម្ម ហិង្សាដោយចេតនា ទៅវិញទៅមក និង រំលោភលើទំនុកចិត្ត កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចរោងចក្រ កំទេចឈើអាកាស្យា TNTVN ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សំណុំរឿងនេះ តុលាការ ខេត្តព្រះសីហនុ បានសម្រេចចោទ បុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ឈុន សា រិន អ្នកបើកសាស័រ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ហើយ បានដោះលែង បុរសជនជាតិវៀតណាម Luong Songha ភាគីភាគហ៊ុនធំជាងគេក្នុងរោចក្រ និង បុរសជនជាតិវៀតណាមម្នាក់ទៀត ឈ្មោះ Nguyen Duc Thuyen ជាអ្នកយករថយន្តចំនួន ០៣គ្រឿង មកបិតផ្លូវរោងចក្រ ដែលបង្កឲ្យកើតអំពើហិង្សានេះវិញ។

តុលាការ បានចោទជនសង្ស័យម្នាក់ខាងលើចំនួន ៤បទល្មើស រួមមាន ៖ ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថាន ទម្ងន់ទោស, ប៉ុនប៉ងឃាតកម្ម, ហិង្សាដោយចេតនា ទៅវិញទៅមក, និង រំលោភលើទំនុកចិត្ត។

សមត្ថកិច្ច នគរបាលឲ្យដឹងថា ដើមហេតុមុនឈានដល់កើតមានហិង្សាខាងលើនេះ គឺផ្តើមចេញពីទំនាស់ផ្ទៃក្នុងក្រុមហ៊ុនខ្លួន រឿងតូចធ្វើឲ្យក្លាយជារឿងធំ។

បច្ចុប្បន្ន ជនល្មើសចំនួនម្នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួន បុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ឈុន សា រិន អ្នកបើកសាស័រ ជាបណ្តោះអាសន្ន នៅពន្ធធនាគារ ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង