«គយតំបន់៦» ឈរជើងនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវឈ្មួញរកស៊ីចោទថា បានប្រើហិង្សា ពេលចុះបង្ក្រាបទំនិញសង្ស័យគេចពន្ធ..
ខេត្តត្បូងឃ្មុំ ៖ មន្រ្តីនាយកដ្ឋានបង្ក្រាបបទល្មើសគយ មួយក្រុម ឈរជើងនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ដែលគេស្គាល់ថា «គយតំបន់៦» ត្រូវឈ្មួញរកស៊ីចោទប្រកាន់ថា បានប្រើហិង្សា ពេលចុះបង្ក្រាបទំនិញសង្ស័យគេចពន្ធ..។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ខណ្ណារ៉ា អេលីត ប្រធានគយ តំបន់៦ ដើម្បីបំភ្លឺករណីចោទប្រកាន់ខាងលើបានទេ ។ ខណៈ លោក សែ សុឃន អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មុនទាន់អាចទាក់ទង បានដែរ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ។
ចំណែក លោក សែ សុឃន អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បញ្ជាក់ថា ” ខ្ញុំលើកទឹកចិត្តឲ្យបង្ក្រាបទំនិញគេចពន្ធ ដើម្បីប្រមូលពន្ធចូលរដ្ឋ តែមន្រ្តីចុះអនុវត្ត ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន ចៀសវាងមានហិង្សា និងការប្រទូស្តរាយធ្ងន់ធ្ងរណាមួយកើតឡើង។”


