ក្រសួងសាធារណការ ដកភារកិច្ចមន្ត្រីជញ្ជីងថ្លឹងរថយន្ត កណ្ដោលដុំ ខេត្តកំពង់ស្ពឺ ក្រោយរកឃើញភាពមិនប្រក្រតី
រាជធានីភ្នំពេញ ៖ មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្ដោលដុំ ខេត្តកំពង់ស្ពឺ ម្នាក់ គឺលោក ប្រាក់ ច័ន្ទមុន្នី ត្រូវក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដកហូត និងបញ្ចប់ភារកិច្ចជាផ្លូវការហើយ ដោយផ្ទេរ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តកំហុសឆ្គង និងបទល្មើស មិនប្រក្រតីក្នុងមុខតំណែង។
នេះបើយោងតាមប្រកាស លេខ ១២៦សក.ប្រក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សេចក្តីសម្រេចនោះ បានបញ្ចប់ភារកិច្ច លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ ១៧០០៣០០០៥១ ពីមន្ដ្រីប្រចាំការ នៅស្ថានីយជញ្ជីងអចល័ត កណ្ដោលដុំ ខេត្តកំពង់ស្ពឺ ឱ្យមកបម្រើការងារ នៅអង្គភាពដើមវិញ ៕


















