​កម្លាំងអគ្គស្នងការ​​ បន្តចុះបង្ក្រាបទីតាំង​​ ​Online Scams នៅក្រុងប៉ោយប៉ែត និង​ចាប់ខ្លួន​ជនបរទេសរាប់រយនាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដចុះប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួន របស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ​ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ​ប្រតិបត្តិការ​នេះ កម្លាំងជំនាញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន ០២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួន ​ជនជាតិបរទេស​រាប់រយនាក់ ដោយ​ដកហូតបានកាំភ្លើងខ្លី , រថយន្ដ និងសម្ភារៈមួយចំនួនទៀត៕
អត្ថបទដែលជាប់ទាក់ទង