អាឡែនឆ្លេីយសារភាពថា ផ្លែទុរេន ដែលគាត់ដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺនាំមកពីថៃ តាមច្រកកាប៊ីន
ខេត្តបាត់ដំបង ៖ សាធារណៈជន និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ពេលនេះ អាឡែនឆ្លេីយសារភាពហេីយ ផ្លែទុរេន ដែលគាត់ដាក់លក់នៅផ្សារភូពុយ ខេត្តបាត់ដំបង គឺនាំមកពីថៃ តាមច្រកកាប៊ីន ខេត្តបាត់ដំបង។
ករណីនេះ ងាកទៅ មន្ត្រី កបប ខេត្តបាត់ដំបង គិតម៉េច ដែលកុហកមហាជនថា ផ្លែទុរេនទាំងនោះ ដឹកមកពីកំពង់ចាម?។
មហាជនបន្តទៀតថា ក្រៅពីចេះដោះសារភូតភរ កុហកបោកប្រាស់ មហាជន តែ គបប ខេត្តបាត់ដំបង នៅចេះក្បាច់អ្វីទៀតខ្លះ ? ហើយ សូមលោកស្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មេត្តាជួយពិនិត្យ មន្រ្តីភូតភរផង? ។
ចំណែក អាជ្ញាធរខេត្តបាត់ដំបង រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ តាមព្រំដែន មេត្តាពង្រឹងការនាំបន្លែផ្លែឈើស្រស់ រួមទាំងផលិតផលថៃ ឆ្លងកាត់ព្រំដែនផង ទាន!។
អា ឡែន បានបំភ្លឺជូននគរបាល ខេត្តបាត់ដំបងថា នាងពិតជាទិញទុរេន ពីប្រទេសថៃ ពីខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២៦នេះពិតមែន។ ហើយគាត់បានទំនាក់ទំនងជាមួយ ជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមក ដោយទិញផ្លែទុរេន បានចំនួន៣លើករួចមកហើយៗ មានចំនួនប្រមាណ ២,០០០គីឡូ ក្រាម (ពីរពាន់គីឡូក្រាម )ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង ៣លើក បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញ នៅខេត្តកំពង់ចាម ផ្ទាល់ នៅពេលគេដឹកមកដល់ ៕




















