កងទ័ពជើងគោកឥណ្ឌា-កម្ពុជា ធ្វើសមយុទ្ធទ្វេភាគី “CINBAX-II រយៈពេល១៥ថ្ងៃ

ខេត្តព្រះសីហនុ ៖ កងទ័ពជើងគោកកម្ពុជា និងឥណ្ឌា ធ្វើសមយុទ្ធ រួមគ្នា រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ”។

សមយុទ្ធនេះ មានកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ បានចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងយោធា និងពង្រឹងភាពជាដៃគូ រវាងប្រទេសទាំងពីរ។

សមយុទ្ធនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ”។

សកម្មភាពសមយុទ្ធរួមមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់កងកម្លាំងទាំងពីរ។

នេះជាសមយុទ្ធលើកទី២ រវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា បន្ទាប់ពីលើកទី១ បានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង