អ្នកឧកញ៉ា ទៀ វិចិត្រ បន្តជួយស្ត្រីរងរបួសធ្ងន់២នាក់ មកសង្គ្រោះជីវិតនៅមន្ទីពេទ្យ
ខេត្តព្រះសីហនុ ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. គ្រុប (GTVC GROUP) បានបន្តជួយសង្គ្រោះជីវិតស្ត្រី ២នាក់រស់នៅលើកោះរ៉ុង ដែលរងរបួសធ្ងន់ បណ្តាលមកពីជួបគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូដួលដោយខ្លួនឯង បញ្ជូនតាមអូរប័រ មកកាន់ដីគោក ក្នុងក្រុងព្រះសីហនុ ដើម្បីពិនិត្យព្យាបាល នៅមន្ទីរពេទ្យ។
ស្រ្តីរងគ្រោះទាំង ២នាក់ ត្រូវក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ រួចដឹកបន្តតាមរថយន្តសង្គ្រោះក្រុមហ៊ុន G.T.V.C របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព ៕


















