បទចោទទាំង២សំណុំរឿងនេះ បើតុលាការមិនប្រើ «គោលការណ៍ស្រូបទោស» ទេ គឺអ្នកបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស៩នាក់ អាចជាប់ពន្ធនាគារច្រើនបំផុត៩ឆ្នាំ
ខេត្តព្រះសីហនុ ៖ តំណាងអយ្យការសម្រេច ចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ចំនួន២សំណុំរឿងផ្សេងគ្នា។ ដោយសំណុំរឿងទី១ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យ ស្លាប់ ដល់អ្នកដទៃ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ លើផ្លូវជាតិ៥ និងសំណុំរឿងទី២ រងពីបទរត់គេចខ្លួន។
បទចោទទាំង ២សំណុំរឿងនេះ បើតុលាការមិនប្រើ «គោលការណ៍ស្រូបទោស» ទេ គឺអ្នកបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស៩នាក់ អាចជាប់ពន្ធនាគារច្រើនបំផុត៩ឆ្នាំ។
មាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក កំណត់ថា ជនណា បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោក, បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ១០លានរៀល ទៅ ២៥លានរៀល។
ចំណែកមាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក កំណត់ថា «ជនណា បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិ ស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើសពី៨ (ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ទៅ ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀលទៅ១០ ០០០ ០០០ (ដប់លាន) រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
រីឯក្រមព្រហ្មទណ្ឌ មាត្រា ៥៤៣ ចែងថា អ្នកបើកបរ ដែលដឹងថា ខ្លួនបង្កគ្រោះថ្នាក់ ឬខូចខាតទ្រព្យសម្បត្តិ ហើយរត់គេចខ្លួន ដើម្បីគេចវេះពីការទទួលខុសត្រូវ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១លាន ទៅ ៤លានរៀល។
ដូច្នេះសរុបទៅ បើសិនជាតុលាការ មិនប្រើគោលការណ៍ទោសស្រូបទេ គឺសរុបទាំង ២សំណុំរឿងនេះ កូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ ដែលបើកឡានបុកមនសុ្សស្លាប់ ៥នាក់ និងរបួសម្នាក់ នៅខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អាចជាប់ពន្ធនាគារច្រើនបំផុត ចំនួន ៩ឆ្នាំ៕
ប្រភព ៖ លី ម៉េងហួរ


















