មន្ត្រីជំនាញត្រួតពិនិត្យចំណីអាហារ ចុះធ្វើតេស្តលើអាហារសមុទ្រ លក់តាមឆ្នេរអូរឈើទាល រកមិនឃើញមានសារធាតុ បូរ៉ាក ហ្វ័រម៉ាលីន ទេ

ខេត្តព្រះសីហនុ ៖ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចូលមកដល់ ក្នុងប៉ុន្មានថ្ងៃទៀតនេះ នៅព្រឹកថ្ងៃទី០២ ខែមេសានេះ លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីផ្នែកម្ហូបអាហារ សហការជាមួយ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យ ណែនាំ អំពីសុវត្ថិភាពម្ហូបអាហារ ការរក្សាទុកដាក់ម្ហូបអាហារស្រស់ វិធានអនាម័យ និងបិតស្លាកផ្សព្វផ្សាយ អំពីការជ្រើសរើសម្ហូបអាហារ ដែលមានសុវត្ថិភាព នៅតាមបណ្តោយធ្នេរសមុទ្រ អូរឈើទាល ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ មន្រ្តីសាខា នៃមន្ទីរពិសោធន៍ខ្នាតតូច បានដកយកសំណាកគំរូចំនួន ១៥ គំរូ ដើម្បីធ្វើតេស្តបឋមនៅលើរថយន្តពិសោធន៍ចល័ត ហើយជាលទ្ធផលបង្ហាញថា គ្មានវត្តមាន សារធាតុគីមីបូរ៉ាក់ឬហ្វ័រម៉ាលីន ក្នុងម្ហូបអាហារទាំងនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង